គេឲ្យប្រលេឡូក្រាម $ABCD$ ដែលកន្លះបន្ទាត់ពុះមុំក្នុងទាំងបួននៃប្រលេឡូក្រាមប្រសព្វគ្នាបង្កើតបានចតុកោណ $MNPQ$ ។ បង្ហាញថា $MNPQ$ ជាចតុកោណកែង ។
លំហាត់ទី៣៥
គេឲ្យត្រីកោណ $ABC$ ចារឹកក្នុងរង្វង់ផ្ចិត $O$ ។ ពីចំណុច $D$ នៅលើធ្នូ $BC$ គេទម្លាក់ចំណោលកែងទៅលើបន្ទាត់ $BC,\,AC$ និង $AB$ ត្រង់ $E\,,F$ និង $G$ រៀងគ្នា ។
ក. បង្ហាញថាចតុកោណ $DEFG$ ជាចតុកោណចារឹកក្នុងរង្វង់ ។
ខ. បង្ហាញថា $E\,,F$ និង $G$ រត់ត្រង់ជួរគ្នា ។
ក. បង្ហាញថាចតុកោណ $DEFG$ ជាចតុកោណចារឹកក្នុងរង្វង់ ។
ខ. បង្ហាញថា $E\,,F$ និង $G$ រត់ត្រង់ជួរគ្នា ។
លំហាត់ទី៣៤
គេឲ្យរង្វង់មួយមានអង្កត់ធ្នូពីរ $DA=6cm$ , $DB=5cm$ ជាប្រវែងដែលវែងជាងកាំរង្វង់ ។ តាមចំណុច $P$ នៅក្រៅរង្វង់ គេគូសបន្ទាត់ពីរប៉ះរង្វង់ត្រង់ $A$ និង $B$ ហើយ $PD$ កាត់រង្វង់ត្រង់ $C$ ។ បើ $AC=4.5cm$ ចូរគណនាប្រវែង $BC$
លំហាត់ទី៣៣
គេឲ្យកន្លះរង្វង់អង្កត់ផ្ចិត $AB$ ។ ចំណុច $C$ និង $D$ នៅលើរង្វង់ដែល $AC$ កាត់ $BD$ ត្រង់ $P$ ។ ចូរបង្ហាញថា $AP\times AC$ $+$ $BP\times BD$ $=$ $AB^2$ ។
លំហាត់ទី៣២
គេឲ្យចតុកោណ $ABCD$ ចារឹកក្នុងរង្វង់ផ្ចិត $O$ ។ បង្ហាញថា $AC\times BD$ $=$ $AB\times CD$ $+$ $AD\times BC$ ។